ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងជាប្រធាន ក្រុមការងារបច្ចេកទេសនៃកម្មវិធីអាស៊ានអូស្រ្តាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបេីក​​​សិក្ខាសាលាពិគ្រោះយោបល់ស្តីពីដការតាមដាន និងការរាយការណ៍នៃកម្មវិធីអាស៊ានអូស្រ្តាលី ប្រឆាំងការជួញដូរមនុស្ស (Asean-Act)

    នាព្រឹកថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងជាប្រធានក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ានអូស្រ្តាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពីធីបេីកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការតាមដាន និងរាយការណ៍នៃកម្មវិធីអាស៊ានអូស្រ្តាលីប្រឆាំងការជួញដូរមនុស្ស (Asean-Act)។ សិក្ខាសាលានេះរៀបចំឡេីងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីអាស៊ានអូស្រ្តាលីប្រឆាំងការជួញដូរមនុស្ស (Asean-Act) ដោយទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ដោយមានការអញ្ជេីញចូលរួមពីតំណាងក្រសួងស្ថាប័នរដ្ឋ នានា និងតំណាងអង្គការក្រៅរាជរដ្ឋាភិបាលនៅព្រះរាជាណាចក្រកម្ពុជា។