ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្នូល រៀបចំផែនការធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌

    នារសៀល ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦​ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្នូល ធ្វើការពិនិត្យឡើងវិញលើការងាររៀបចំឯកសារទស្សនទាន ផែនការការងារ និង វិធីសាស្រ្ត នៃការសិក្សា វាយតម្លៃ ក្នុងការរៀបចំផែនការធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌ ដោយមានការចូលរួមពីឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តម ប៉ូច សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។