ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខអាកាសចរណ៍ស៊ីវិល នៅក្នុងព្រះរាជាណាចក្រកម្ពុជា

    នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខអាកាសចរណ៍ស៊ីវិល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល នៅសាលប្រជុំ B អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។