ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយនាយកដ្ឋានចំណុះទាំង ៥ នៃអគ្គនាយកដ្ឋាន

    នៅរសៀលថ្ងៃ ព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយនាយកដ្ឋានចំណុះទាំង ៥ នៃអគ្គនាយកដ្ឋាន ដែលមានការចូលរួមដោយប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋាន ដើម្បីពិនិត្យ តាមដាន និងពិភាក្សាលើរបៀបវារៈ រួមមាន៖

១. សមិទ្ធផល និងវឌ្ឍនភាពការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់នាយកដ្ឋាននីមួយៗ

២. បច្ចុប្បន្នភាពទិន្នន័យសំណុំរឿងលើកិច្ចសហប្រតិបត្តិការស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រដ្ឋប្បវេណី បត្យាប័ន និងផ្ទេរទណ្ឌិត របស់អាជ្ញាធរកណ្តាល

៣. ផែនការការងារសម្រាប់ឆ្នាំ២០២៤-២០២៥ និងផែនការការងារ ៣ឆ្នាំ រំកិល

៤. ការអនុវត្តផែនការថវិកាសម្រាប់ឆ្នាំ២០២៤ និងរៀបចំផែនការថវិកា ៣ឆ្នាំ រំកិល

៥. ការកំណត់ការងារ និងទិសដៅអាទិភាពរបស់អាជ្ញាធរកណ្តាល

៦. ការកំណត់បែបបទរដ្ឋបាលសម្រាប់ឆ្នាំ២០២៤ និង ៧. បញ្ហាប្រឈម និងសំណើសុំរបស់នាយកដ្ឋាន។