ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃ អ.ដ.ក. បានដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចដើម្បីពិនិត្យ និងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

   នារសៀល ថ្ងៃ ចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃ អ.ដ.ក. បានដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចដើម្បីពិនិត្យ និងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដែលមានសមាសភាពចូលរួមចំនួន ៧ នាក់។ កិច្ចប្រជុំនេះ ត្រូវបានពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖

១-ការកំណត់បែបបទ លក្ខណៈវិនិច្ឆ័យ និងនីតិវិធីនៃការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក

២-ការពិនិត្យ និងវាយតម្លៃលើគុណវុឌ្ឍិរបស់បេក្ខជនសម្រាប់ធ្វើការជ្រើសរើសជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក

៣-ការរៀបចំបញ្ជីឈ្មោះបេក្ខជនដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីស្នើសុំការពិនិត្យ និងសម្រេចពី អ.ដ.ក.។