នៅរសៀលថ្ងៃ ពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយនាយកដ្ឋានកិច្ចការអន្តរជាតិ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងនាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន ដែលជាសេនាធិការនៃអាជ្ញាធរកណ្តាលកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖ ១.អំពីបច្ចុប្បន្នភាពនៃទិន្នន័យចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី, បត្យាប័ន និងការផ្ទេរទណ្ឌិត ២. នីតិវិធីនៃការគ្រប់គ្រងសំណុំរឿងរបស់អាជ្ញាធរកណ្តាលកម្ពុជា ៣.បញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្ត និងការបញ្ជូនសំណើរបស់រដ្ឋបរទេស។