ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីកិច្ចពិភាក្សាផ្សាយផ្ទាល់ អំពីការកែទម្រង់ប្រព័ន្ធយុត្តិធម៌

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ, ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីកិច្ចពិភាក្សាផ្សាយផ្ទាល់ អំពីការកែទម្រង់ប្រព័ន្ធយុត្តិធម៌ រៀបចំដោយសារព័ត៌មានកម្ពុជាថ្មី។ កិច្ចពិភាក្សានេះ មានការចូលរួមជាវាគ្មិន ពីអ្នកវិភាគសង្គម មកពីរាជបណ្ឌិតសភាកម្ពុជា និង យុវជនជានិស្សិត មកពីសកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញ ចំនួន ២០០ នាក់។