ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តនូវវិធីសាស្រ្តនៃការសិក្សានិង វាយតម្លៃតម្រូវការ សម្រាប់ការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌

     នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀល ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ជាមួយ ឯកឧត្តម អគ្គនាយក និង អគ្គលេខាធិការ ដែលជាប្រធានអង្គភាពចំណុះទាំងអស់ក្នុងវិស័យយុត្តិធម៌។ កិច្ចប្រជុំនេះ មានគោលបំណង៖

១. ផ្សព្វផ្សាយ និង ប្រកាសដាក់ឱ្យអនុវត្តនូវវិធីសាស្រ្តនៃការសិក្សានិងវាយតម្លៃតម្រូវការ សម្រាប់ការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌

២. ណែនាំអំពីវិធីសាស្ត្រ និងរបៀបនៃការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ និង

៣. បង្ហាញ ណែនាំទៅគ្រប់អង្គភាពចំណុះទាំងអស់ក្នុងវិស័យយុត្តិធម៌ អំពីការបំពេញទម្រង់ និងតារាងសំណួរ ដើម្បីជាធាតុចូល សម្រាប់ការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។

     កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងារ, ឯកឧត្តម អគ្គនាយក អគ្គលេខាធិការ ដែលជាប្រធានអង្គភាពចំណុះទាំងអស់ក្នុងវិស័យយុត្តិធម៌ និង ឯកឧត្តម លោក លោកស្រី ជាសមាជិកនៃក្រុមការងារ។