ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការរៀបចំមហាសន្និបាតវិស័យយុត្តិធម៌

     ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការងាររៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងអ្នកពាក់ព័ន្ធមួយចំនួន ដែលជាថ្នាក់ដឹកនាំនៃគណៈកម្មការដឹកនាំការរៀបចំមហាសន្និបាតវិស័យយុត្តិធម៌។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដឹកនាំសំខាន់ៗដល់គណៈកម្មការ ដើម្បីធានាដល់ការប្រព្រឹត្តទៅនៃមហាសន្និបាតសម្រាប់វិស័យយុត្តិធម៌ទូទាំងប្រទេសនេះ អាចប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលតាមការរំពឹងទុក សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធតុលាការរបស់កម្ពុជា។