ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមពិភាក្សាទីទី៤ នៃមហាសន្និបាតវិស័យយុត្តិធម៌ឆ្នាំ ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត

     នៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន  ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមពិភាក្សាទី៤ នៃមហាសន្និបាតវិស័យយុត្តិធម៌ឆ្នាំ ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ដើម្បីពិនិត្យរៀបចំឯកសារសម្រាប់ដំណើរការនៃកិច្ចពិភាក្សាលើប្រធានបទចំនួនបីក្នុងវិស័យព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅសាលប្រជុំក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ឯកឧត្តម លោកជំទាវ ជាអគ្គព្រះរាជអាជ្ញារង អនុប្រធានសាលាឧទ្ធរណ៍តំបន់ ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ព្រមទាំងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌មួយចំនួនផងដែរ។