ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្តដឹកនាំកិច្ចប្រជុំចរចាលើសេចក្ដីព្រាងសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី និងបានចុះហត្ថលេខានៅលើកំណត់ហេតុនៃកិច្ចប្រជុំខាងលើជាមួយនឹងភាគីរុស្ស៊ី

     នាថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្តដឹកនាំកិច្ចប្រជុំចរចាលើសេចក្ដីព្រាងសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី និងបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំខាងលើជាមួយនឹងភាគីរុស្ស៊ី ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីអាជ្ញាធរកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Courtyard by Marriott Siem Reap Resort ខេត្តសៀមរាប។