ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីនីតិវិធីស្នើសុំព្រឹត្តិបត្រ ថ្កោលទោសសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស

     នៅរសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីនីតិវិធីស្នើសុំព្រឹត្តិបត្រថ្កោលទោសសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស ជូនដល់មន្ត្រីជំនាញនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដោយផ្ទាល់នៅសាលប្រជុំក្រសួងយុត្តិធម៌ និងជូនដល់មន្ត្រីដែលបម្រើការនៅតាមស្ថានទូត ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅតាមបណ្តាប្រទេសនានា តាមរយៈប្រព័ន្ធវីដេអូហ៊្សូម(zoom)។