ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ អញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ និងជួសជុលអគារអគារទីស្តីការក្រសួងយុត្តិធម៌

     ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃទី ៩-១០-១១ ខែមេសា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអមដោយថ្នាក់ដឹកនាំមួយចំនួន បានអញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ និងជួសជុលអគារអគារទីស្តីការក្រសួងយុត្តិធម៌ និងអញ្ជើញសំណេះសំណាល ព្រមទាំងចែកជូនថវិកាដល់កម្មករ-កម្មការិនី ប្រមាណ ៣០០ នាក់ មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។