ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុ ប្រធានទី១ នៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៃក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ (ក.ន.យ.)

     ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នេះ, ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៃក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ (ក.ន.យ.)។ កិច្ចប្រជុំនេះបានពិនិត្យ និងផ្តល់ធាតុចូលលេីសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត របស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ព្រមទាំងបានកំណត់យកទិសដៅរួមក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិកក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ និងជា អនុប្រធាន សមាជិកក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ព្រមទាំងលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌។