ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងជាមួយដៃគូអភិវឌ្ឍន៍ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

     នាថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីប្រមូលធាតុចូល និងអនុសាសន៍សម្រាប់កែលម្អបញ្ចប់លើខ្លឹមសារនៃសេចក្ដីណែនាំស្ដីពីការអនុវត្តយន្តការភាពជាដៃគូ និងឧបករណ៍នៃយុទ្ធសាស្រ្តស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០២៤-២០២៨ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជាមួយគ្នានេះ ភាគីតំណាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំចំនួន ៥ ដែលក្នុងនោះរួមមាន៖

(១)-សេចក្តីព្រាងសេចក្តីណែនាំស្តីពីកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ

(២)-សេចក្តីព្រាងសេចក្តីណែនាំស្តីពីវេទិកាពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល

(៣)-សេចក្តីព្រាងសេចក្តីណែនាំស្តីពីក្រុមការងារបច្ចេកទេសចម្រុះ

(៤)-សេចក្តីព្រាងសេចក្តីណែនាំស្តីពីកិច្ចពិគ្រោះយោបល់ភាពជាដៃគូនៅថ្នាក់រាជធានី ខេត្ត និង

(៥)-សេចក្តីព្រាងសេចក្តីណែនាំស្តីពីសូចនាករតាមដានរួមគ្នា ឆ្នាំ២០២៤-២០២៨។