ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជា ប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំក្រុមការងារនៃគណៈកម្មការ ចូលរួមវេទិការអចិន្ត្រៃយ៍ នៃតុលាការពាណិជ្ជកម្ម ជាមួយ SiFoCC

     នាថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១:១៥នាទីរសៀល រហូតដល់ម៉ោង ៩:៥០នាទីយប់ ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំក្រុមការងារនៃគណៈកម្មការ ចូលរួមវេទិការអចិន្ត្រៃយ៍ នៃតុលាការពាណិជ្ជកម្ម ជាមួយ SiFoCC តាមរយៈប្រព័ន្ធអនឡាញ។ វេទិការអចិន្ត្រៃយ៍ នៃតុលាការពាណិជ្ជកម្ម ខាងលើក៏មានការចូលរួមពី ឯកឧត្ដម ជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ផងដែរ។