ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកម្មពិធីពិសារអាហារ សាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី

     នៅរសៀល ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៣:00 នាទីរសៀល លោកជំទាវ ជា វាសនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកម្មពិធីពិសារអាហារ សាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ( អាគារ G.H.I.J.K.L )សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ • ខ្លឹមសារសំខាន់ៗដែលបានលើកឡើងក្នុងអង្គពិធីមានដូចតទៅ៖

- តួនាទីសំខាន់ៗរបស់សិល្បករសិល្បការិនី - ការអភិរក្ស និងអភិវឌ្ឍន៍ត្រូវធ្វើព្រមគ្នា

- បន្តចុះបញ្ជី និងផ្សព្វផ្សាយ បេតិកភ័ណ្ឌ

- សិក្សាស្រាវជ្រាវ បណ្តុះបណ្តាលវប្បធម៌ អរិយធម៌

- បង្កលក្ខណៈចូលរួមពីយុវជនបន្តវេន -លើកទឹកចិត្ត និងបង្កើនសមត្ថភាពសិល្បៈករវ័យក្មេង។