ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឱ្យ ឯកឧត្តម ហេង បូមករា ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ចូលជួបសម្តែងការគួរសម

      ទីស្តីការក្រសួងយុត្តិធម៌ ៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានអនុញ្ញាតឱ្យ ឯកឧត្តម ហេង បូមករា ដែលទើបទទួលការតែងតាំងជាប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ នាពេលថ្មីៗកន្លងទៅនេះ ដើម្បីចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់, ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅកម្ពុជា។ ថ្លែងក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធាន គ.ស.ហ. បានរំលឹកអំពីបេសកកម្មក្នុងការដកកម្ពុជាចេញពីបញ្ជីប្រផេះនាពេលកន្លងមក ព្រមទាំងសារៈសំខាន់នៃការងារប្រឆាំងការសម្អាតប្រាក់ និងទិសដៅការងារដែលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាត្រូវគិតគូរ និងអនុវត្ត ដើម្បីពង្រឹងជំនឿទុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។