ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

     ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀល ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងតម្រង់ទិសដល់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិកាដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (គ.ក.ប.យ.) សម្រាប់កិច្ចការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ២០២៤-២០៣៤។ នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំដល់អង្គប្រជំុ ក៏ដូចជាអគ្គលេខាធិការដ្ឋាននៃ គ.ក.ប.យ. ឱ្យធ្វើការពិនិត្យ សិក្សាស្រាវជ្រាវ និងប្រមូលនូវធាតុចូលបន្ថែម សំដៅធ្វើឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្រ្តកំណែទម្រង់ប្រព័ន្ធយុតិ្តធម៌នេះ មានលក្ខណៈកាន់តែគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ ទាំងលើផ្នែកខ្លឹមសារ ទាំងលើផ្នែកទម្រង់។