ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ ដោយកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក ក.ន.យ. ព្រមទាំងសមាសភាពលេខាធិការដ្ឋាន ក.ន.យ. ផងដែរ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានពិនិត្យលេីវឌ្ឍនភាពការងាររបស់ ក.ន.យ. ព្រមទាំងពិនិត្យ និងផ្តល់អនុសាសន៍ណែនាំលេីការរៀបចំផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យ ឯកឧត្តម និងលោកជំទាវ ជាអនុប្រធាន និងជាសមាជិក ក.ន.យ. យកចិត្តទុកដាក់លេីការងារដែលជាការទទួលខុសត្រូវរបស់ក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌ ព្រមទាំងការងារអាទិភាពមួយចំនួន ដែល ក.ន.យ. នឹងត្រូវអនុវត្តបន្ត។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ក្នុងការរៀបចំលេីការសរសេរព្រឹត្តបត្រ ដេីម្បីផ្សព្វផ្សាយជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ របស់អ្នកសិក្សាផ្នែកនីតិសាស្រ្ត ក៏ដូចជាសាធារណជនទូទៅ។