ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច អញ្ជើញចូលរួមកិច្ចប្រជុំនៃគណៈកម្មការចំពោះកិច្ច ដើម្បីស៊ើបអង្កេតអំពីចំណាត់ការតាមនីតិវិធីច្បាប់លើករណីឆ្លងដែនខុសច្បាប់

      នៅព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំនៃគណៈកម្មការចំពោះកិច្ច ដើម្បីស៊ើបអង្កេតអំពីចំណាត់ការតាមនីតិវិធីច្បាប់លើករណីឆ្លងដែនខុសច្បាប់ ដឹកនាំដោយ ឯកឧត្តម កង សុខន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច នៅបន្ទប់សាលប្រជុំខេត្តត្បូងឃ្មុំ នៃទីស្តីការក្រសួងមហាផ្ទៃ ដើម្បីរៀបចំកិច្ចដំណើរការនៃការងារស្រាវជ្រាវត្រួតពិនិត្យករណីនេះ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក នៃគណៈកម្មការចំពោះកិច្ច ដើម្បីស៊ើបអង្កេតអំពីចំណាត់ការតាមនីតិវិធីច្បាប់លើករណីឆ្លងដែនខុសច្បាប់ និងមន្ត្រីជំនាញជាច្រើនរូប។