ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

     ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹក ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងកំណត់ទិសដៅការងារជាអាទិភាពបន្ត សំដៅដោះស្រាយបញ្ហានានាដែលយន្តការដឹកនាំការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងដើម្បីឱ្យការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអាចប្រព្រឹត្តទៅដោយរលូន, ឆាប់រហ័ស និងប្រសិទ្ធភាព ដើម្បីជាប្រយោជន៍របស់ប្រជាជននៅតាមមូលដ្ឋាន។