ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម​ ឡុង​ នរិន្ទ​​ និងឯកឧត្តម អ៊ូ រ៉ាស៊ី បានអញ្ជេីញ​ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង​របស់ក្រុមការងារបច្ចេក​ទេស ទទួល​ប​ន្ទុកស្រាវជ្រាវ ស៊ើបអង្កេត និងប្រតិបត្តិការ​

     ភ្នំពេញ ៖ នាព្រឹក​ថ្ងៃ​ពុធ ២កេីត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤​ ខែកញ្ញា ឆ្នាំ២០២៤, ឯកឧត្តម​ ឡុង​ នរិន្ទ​ និងឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារបច្ចេក​ទេស ទទួល​ប​ន្ទុកស្រាវជ្រាវ ស៊ើបអង្កេត និងប្រតិបត្តិការ នៃគណៈកម្មការដឹ​កនាំយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយ ភាពមិនប្រក្រ​តី​នៅតាមតុលាកា​រ​ (គ.ត.ម.)​ បានអញ្ជេីញ​ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង​របស់ក្រុមការងារបច្ចេក​ទេស ទទួល​ប​ន្ទុកស្រាវជ្រាវ ស៊ើបអង្កេត និងប្រតិបត្តិការ​ ដេីម្បីពិភាក្សា និងរៀបចំរបៀបរបបការងារ។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារផងដែរ។