ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ

     ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា រួមជាមួយលោកជំទាវ ឯកឧត្តម លោក លោកស្រីដែលជាសមាជិកនៃក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រតិភូបច្ចេកទេសនៃក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រួមជាមួយសហការីចំនួន ៦រូប។