នាព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១ ដើម្បីពិភាក្សាលើ"សេចក្ដីព្រាងចក្ខុវិស័យនិងយុទ្ធសាស្ត្រនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល" ក្រោមអធិបតីភាព ឯកឧត្តម វងី្ស វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។