នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅ និងសម្ភារ:ឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីតំណាងអន្តរក្រសួង ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងយុវជន កុមារ និងដៃគូរអភិវឌ្ឍ។ កញ្ចប់សៀវភៅមេរៀននេះ មាន៤ប្រភេទដោយផ្តោតលើក្រុមគោលដៅជាអាទិ៍៖
១)-សៀវភៅសម្រាប់បណ្តុះបណ្តាលគ្រូបង្គោល,
២)-សៀវភៅសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គម,
៣)-សៀវភៅសម្រាប់បណ្តុះបណ្តាលក្រុមឪពុកម្តាយ អាណាព្យាបាល និងអ្នកថែទាំ,និង
៤)-សៀវភៅសម្រាប់បណ្តុះបណ្តាលក្រុមកុមារវ័យជំទង់ និងយុវជន។