ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានកិច្ចការបុគ្គលិក

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៣:០០នាទីរសៀល បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានកិច្ចការបុគ្គលិក ដែលមានរបៀបវារៈដូចខាងក្រោម៖

    ១. ណែនាំសមាសភាពថ្នាក់ដឹកនាំនាយកដ្ឋានថ្មី

    ២. ពង្រឹងវិន័យការងាររបស់មន្ត្រីរាជការ នៃនាយកដ្ឋានកិច្ចការបុគ្គលិក

    ៣. ពង្រឹង និងបង្កើនប្រសិទ្ធភាពការងារបុគ្គលិក

    ៤. ការងារមួយចំនួនផ្សេងៗទៀត

    កិច្ចប្រជុំនេះ បានបិទបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។