ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមធ្វើជាវាគ្មិនក្នងកិច្ចពិភាក្សាពិសេស ស្តីពី “ការបោះឆ្នោតនៅកម្ពុជា៖ ជម្រើសរបស់ប្រជាពលរដ្ឋត្រូវបានលាតត្រដាង”

នារសៀល ថ្ងៃពុធ ០១ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមធ្វើជាវាគ្មិនក្នងកិច្ចពិភាក្សាពិសេស ស្តីពី “ការបោះឆ្នោតនៅកម្ពុជា៖ ជម្រើសរបស់ប្រជាពលរដ្ឋត្រូវបានលាតត្រដាង” នៅរាជបណ្ឌិតសភាកម្ពុជា។

កិច្ចពិភាក្សាពិសេសនេះ មានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិ ចំនួន ៧ រូប មកពីសង្គមស៊ីវីល គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍ដោយផ្ទាល់ការបោះឆ្នោតកាលពីថ្ងៃ២៣ កក្កដា ២០២៣ កន្លងទៅនេះ ក្នុងនោះ វាគ្មិនចំនួន ៤រូប ចូលរួមដោយផ្ទាល់ និង ៣ រូបទៀត ចូលរួមតាមប្រព័ន្ធអនឡាញ ហើយក៏បានធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមផងដែរ។